រាជធានីភ្នំពេញថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រលងHSKនៅកម្ពុជាប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល ៧ថ្ងៃ និងមានសាកលវិទ្យាល័យល្បីនៅប្រទេសចំនួន២៧ចូលរួមធ្វើបទបង្ហាញ ដែលចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងកម្មវិធីសិក្ខាសាលាថ្ងៃទីបី (០៤) នេះ មានអ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងនោះផងដែរមានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួនបី ដូចជា៖
១. សាកលវិទ្យាល័យគមនាគមន៍សុីអាន
២. សាកលវិទ្យាល័យធានជីន
៣. និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិនខាងកើត
បញ្ជាក់ផងដែរ សិក្ខាសាលានេះ នឹងបន្តធ្វើតាមប្រព័ន្ធអនឡាញ រយៈ (០៣) បីថ្ងៃទៀត សូមសិស្ស-និស្សិត សាធារណជនមានបំណងស្វែងយល់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន សូមចូលរួមតាមពេលវេលាដែលបានកំណត់។
បញ្ជាក់ការចូលរួមនេះ ដោយសេរីសូមធ្វើការចូលរួមមុនរយៈពេល៣០នាទី។
សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖
Zoom ID: 754 414 3076
Password: 123456
———————————-
#HSK #scholarship2022 #StudentsCambodian #ICETI #RAC
សម្រាប់សិស្សនិស្សិតមានបំណងចង់សាកសួរព័ត៌មានស្តីពីការសិក្សា និងព័ត៌មានផ្សេង ឬក៏អាចតាមដានការផ្សាយរបស់វិទ្យាស្ថានបានតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការខាងក្រោម៖
សម្រាប់អាសយដ្ឋានរបស់វិទ្យាស្ថាន ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ជិតនឹងអគារ F មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទទំនាក់ទំនង: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥
Telegram Channel – https://t.me/ICETI_edu
Facebook – https://web.facebook.com/iceti.edu
Telegram Groups – https://t.me/iceiticommunity
Website – https://iceti.rac.gov.kh
Map – https://goo.gl/maps/FLCVUPJfdKJiVpR18