ថ្ងៃ​ពុធ, ខែ​មេសា 17, 2024

ថ្ងៃទីបី (០៣) កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រលងHSKនៅកម្ពុជាប្រចាំឆ្នាំ២០២១

រាជធានីភ្នំពេញថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រលងHSKនៅកម្ពុជាប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល ៧ថ្ងៃ និងមានសាកលវិទ្យាល័យល្បីនៅប្រទេសចំនួន២៧ចូលរួមធ្វើបទបង្ហាញ ដែលចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងកម្មវិធីសិក្ខាសាលាថ្ងៃទីបី (០៣) នេះ មានអ្នកចូលរួមប្រមាណជាង ២២០នាក់ ក្នុងនោះផងដែរមានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួនបី ដូចជា៖

១. សាកលវិទ្យាល័យ ឈីង ហួរ

២. សាកលវិទ្យាល័យចិនខាងកើត

៣. និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

បញ្ជាក់ផងដែរ សិក្ខាសាលានេះ នឹងបន្តធ្វើតាមប្រព័ន្ធអនឡាញ រយៈ (០៤) បួនថ្ងៃទៀត សូមសិស្ស-និស្សិត សាធារណជនមានបំណងស្វែងយល់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន សូមចូលរួមតាមពេលវេលាដែលបានកំណត់។

បញ្ជាក់ការចូលរួមនេះ ដោយសេរីសូមធ្វើការចូលរួមមុនរយៈពេល៣០នាទី។

សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖

Zoom ID: 754 414 3076

Password: 123456

———————————-

#HSK #scholarship2022 #StudentsCambodian #ICETI #RAC

សម្រាប់សិស្សនិស្សិតមានបំណងចង់សាកសួរព័ត៌មានស្តីពីការសិក្សា និងព័ត៌មានផ្សេង ឬក៏អាចតាមដានការផ្សាយរបស់វិទ្យាស្ថានបានតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការខាងក្រោម៖

សម្រាប់អាសយដ្ឋានរបស់វិទ្យាស្ថាន ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ជិតនឹងអគារ F មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

លេខទូរសព្ទទំនាក់ទំនង: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥

Telegram Channel – https://t.me/ICETI_edu

Facebook – https://web.facebook.com/iceti.edu

Telegram Groups – https://t.me/iceiticommunity

Website – https://iceti.rac.gov.kh

Map – https://goo.gl/maps/FLCVUPJfdKJiVpR18

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន