ថ្ងៃ​សុក្រ, ខែ​មីនា 29, 2024

ការរៀបចំការប្រឡងតេស្តសមត្ថភាពភាសាចិន (HSK, HSKK, BTC) តាមប្រព័ន្ធអនឡាញនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនសិស្ស-និស្សិត សាធារណជនទាំងអស់ ដែលមានបំណងចង់ធ្វើការប្រឡងតេស្តសមត្ថភាពភាសាចិនឱ្យបានជ្រាបថា វិទ្យាស្ថាននឹងធ្វើការរៀបចំការប្រឡងតេស្តសមត្ថភាពភាសាចិន (HSK, HSKK, BTC) តាមប្រព័ន្ធអនឡាញនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
ការចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
សម្រាប់ការចុះឈ្មោះប្រឡងសូមពិនិត្យមើលលក្ខខណ្ឌ និងឧបសម្ព័ន្ធ ក្នុងសេចជូនដំណឹងដែលបានភ្ជាប់ជូនដូចខាងក្រោមដើម្បីងាយស្រួលក្នុងការកត់ចំណាំ៖
១. លក្ខខណ្ឌនៃការប្រឡង៖

  • ត្រូវមានកុំព្យូទ័រ (ប្រព័ន្ធប្រតិបត្តិការ Windows 7,10 កម្រិតអេក្រង់ 1366×766 ឡើងទៅ) ប្រព័ន្ធប្រតិបត្តិការផ្សេងមិនតម្រូវឱ្យប្រឡងនោះទេ
  • ត្រូវមានអ៊ឺនធើណិតល្បឿនលឿន (150kb/s)
  • ត្រូវមានឧបករណ៍សម្លេង (Microphone) សម្រាប់សិស្សដែលប្រឡង HSKK
  • ត្រូវមានបន្ទប់មួយដាច់ដោយឡែក មិនត្រូវមានអ្នកចេញចូលឬរំខាន
    ២. ការចុះឈ្មោះប្រឡង៖
  • HSK ត្រូវចុះឈ្មោះតាមតំណរ៖ https://bit.ly/3ezPjS8
  • HSKK ត្រូវចុះឈ្មោះតាមតំណរ៖ https://bit.ly/3xZe5TD
  • BTC (A) ត្រូវចុះឈ្មោះតាមតំណរ៖ https://bit.ly/2RIQHJa
    (តំណរភ្ជាប់នឹងធ្វើការប្រតិបត្តិការចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះតទៅ)
    ៣. ឯកសារភ្ជាប់
  • រូបភាពអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
  • រូបភាព (file jpg) ផ្ទៃពណ៌ស ទំហំ 4060mm និងទំហំផ្ទុក 20-100kb
  • រូបភាព screenshot ពីដំណើរការនៃការប្រតិបត្តិការដាក់ប្រាក់ (សូមពិនិត្យឱ្យច្បាស់មុននឹងធ្វើការប្រតិបត្តិការតាមកម្រិតប្រឡងនីមួយៗ)
    ៤. ការបង់ប្រាក់៖
  • សូមធ្វើការប្រតិបត្តិការតាមប្រព័ន្ធធនាគារ ABA ៖
    ឈ្មោះធនាគារ : ធនាគារ ABA
    លេខគណនី : 002853282
    ឈ្មោះគណនី : VUTH SOPHAKNA
    ៥. ទីតាំងចុះឈ្មោះប្រឡង៖
  • ក្រៅពីរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានបានរៀបចំដំណើរការចុះឈ្មោះ នៅតាមទីតាំងផ្សេងគ្នា ចំនួន៣ (បី) ទៀតរួមមាន៖
    ១. ទីតាំងក្រុងភ្នំពេញ (រាជបណ្ឌិត្យសភាកម្ពុជា , វិទ្យាស្ថានឡានម៉េកម្ពុជា)
    ២. ទីតាំងខេត្តសៀមរាប (សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ)
    ៣. ទីតាំងក្រុងព្រះសីហនុ (វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យាក្រុងព្រះសីហនុ)
    សម្រាប់ព័ត៌មានលម្អិត៖
    ទីតាំង: ក្នុងរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
    ទូរសព្ទលេខៈ ០៧១ ៦១៩ ៩៣២៨
    សារអេឡិចត្រូនិកៈ iceti@rac.gov.kh
    ហ៊្វេសបុកផេកៈ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ 国际中文教育与教师教育学院 ICETI
    គេហទំព័រៈ iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន