ថ្ងៃ​ពុធ, ខែ​មេសា 24, 2024

សេចក្តីជូនដំណឹងស្តីពីការប្រឡង HSK / HSKK តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

#ចុះឈ្មោះពីចម្ងាយក៏បាន #មិនចាំមកផ្ទាល់ទេ #ចុះងាយបំពេញងាយ
សេចក្តីជូនដំណឹងស្តីពីការប្រឡង HSK / HSKK តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២
វិទ្យាស្ថាននឹងរៀបចំការប្រឡង HSK / HSKK តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបំពេញតម្រូវការរបស់អ្នកសិក្សាភាសាចិនបានកាន់តែច្រើន។ ចុះឈ្មោះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
១. លក្ខខណ្ឌក្នុងការចុះឈ្មោះ
បេក្ខជនត្រូវបំពេញលក្ខខណ្ឌក្នុងការប្រឡងរួមមាន៖ ទីតាំងប្រឡង ល្បឿនអ៊ីនធឺណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ និងទូរសព្ទដៃ)។ សម្រាប់សិស្សដែលមិនមែនជាជនជាតិខ្មែរនឹងមិនទទួលបានការបញ្ចុះតម្លៃពិសេសឡើយ។
២. កម្រិតប្រឡង (ដោយយោងតាមការផ្សាយជូនរបស់ Chinese Testing International Co Ltd,. ស្តីពីការប្រឡង HSK សម្រាប់ឆ្នាំ២០២២)
– HSK 1
– HSK 2
– HSK 3 + HSKK ដំបូង
– HSK 4 + HSKK មធ្យម
– HSK 5 + HSKK ខ្ពស់
– HSK 6 + HSKK ខ្ពស់
– HSKK ដំបូង
– HSKK មធ្យម
– HSKK ខ្ពស់
(សូមពិនិត្យព័ត៌មានលម្អិតក្នុងរូបភាពដែលភ្ជាប់ជូន)
៣. វិធីសាស្ត្រក្នុងការប្រឡង
បេក្ខជនត្រូវប្រឡងតាមប្រព័ន្ធអ៊ីនធឺណិត នៅតាមគេហដ្ឋានរៀងខ្លួន ដោយបំពេញនូវលក្ខខណ្ឌទីតាំងប្រឡង ល្បឿនអ៊ីនធឺណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ) ទៅតាមឧបសម្ព័ន្ធទី១ ដូចបានជូនភ្ជាប់ជូន។
៤. តម្លៃ និងតំណភ្ជាប់ចុះឈ្មោះ
(សូមពិនិត្យតម្លៃប្រឡងក្នុងតារាងដែលភ្ជាប់ជូន) ចុះឈ្មោះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
តំណភ្ជាប់ក្នុងការចុះឈ្មោះ ៖
• HSK : http://icetiedurac.sv.mikecrm.com/iZZlXWx
• HSKK : http://icetiedurac.sv.mikecrm.com/wt3Oq17
** ប្រព័ន្ធចុះឈ្មោះនឹងដាក់ដំណើរការពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ

សូមបញ្ជាក់សូមពិនិត្យមើលសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធស្តីពីនីតិវិធីក្នុងការចុះឈ្មោះមុននឹងចូលតំណភ្ជាប់ខាងលើ ។
ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖
• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា បន្ទប់ការិយាល័យសិក្សាវិទ្យាស្ថាន ជាប់ជាមួយនឹងអគារ F មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
• ទូរសព្ទ: 071 619 9328 | 099 756 425 | 097 8233 575
• សារអេឡិចត្រូនិក: iceti@rac.gov.kh
• តេលេក្រាមឆាណែល: https://t.me/ICETI_edu
• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu
• គេហទំព័រ: https://www.iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន