វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសិស្ស-និស្សិត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងធ្វើការបើកវគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សា ២០២២ ខាងមុខនេះ ទៅលើជំនាញគរុកោសល្យភាសាចិន សម្រាប់ថ្នាក់បរិញ្ញាបត្រ ដែលត្រូវចូលរៀននៅខែកញ្ញា ឆ្នាំ២០២២ និងដើម្បីបំពេញតម្រូវការ របស់អ្នកសិក្សាភាសាចិន និងសិស្ស-និស្សិត ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រ ដូចនេះ វិទ្យាស្ថាន នឹងចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣0 ខែសីហា ឆ្នាំ២០២២។ កាលបរិច្ឆេទចូលរៀន៖ ខែកញ្ញា ឆ្នាំ២០២២។ ដើម្បីសម្រួលទៅដល់ជីវភាពរបស់សិស្ស-និស្សិតក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ វិទ្យាស្ថាននឹងធ្វើការចុះថ្លៃសិក្សាចំនួន ២៥% ជូនសិស្សានុសិស្ស ដែលចុះឈ្មោះថ្នាក់បរិញ្ញាបត្រ ២០នាក់ដំបូង។
1- មុខជំនាញ និងរយៈពេលសិក្សា និងលក្ខខណ្ឌក្នុងការចុះឈ្មោះ
ក. បរិញ្ញាបត្រ៖ ជំនាញ គរុកោសល្យភាសាចិន (រយៈពេលសិក្សា ៤ឆ្នាំ)
ខ. លក្ខខណ្ឌក្នុងការចុះឈ្មោះចូលរៀន
• មិនមែនជាជនជាតិចិន/ជាជនជាតិខ្មែរ
• មានកាយសម្បទាមាំមួន
• អាយុមិនលើសពី៣០ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រ
• មានសុខភាពផ្លូវចិត្តល្អ មានមនសិការស្នេហាជាតិ និងមានការគោរពទៅដល់ការរក្សាទំនាក់ទំនងកម្ពុជា-ចិន
• ជ្រើសរើសនិស្សិតចំនួន៦០នាក់សម្រាប់ថ្នាក់បរិញ្ញាបត្
2- កាលវិភាគ និងតម្លៃសិក្សា
ក. បរិញ្ញាបត្រ ៤០០ដុល្លារ/ឆ្នាំ៖
– វេនចន្ទ-សុក្រ ពេលព្រឹក ម៉ោង ៨:០០ ដល់ ១១:០០
– វេនចន្ទ-សុក្រ ពេលរសៀល ម៉ោង ១៤:០០ ដល់ ១៧:00
– វេនចុងសប្តាហ៍ សៅរ៍ និងអាទិត្យ ៨:០០ ដល់ ១១:០០ និង រសៀល ១៤:០០ ដល់ ១៧:00
3- វិធីក្នុងការចុះឈ្មោះ និងឯកសារដែលត្រូវរៀបចំ
ក. វិធីក្នុងការចុះឈ្មោះ
សិស្សានុសិស្សតម្រូវឱ្យធ្វើការចុះឈ្មោះចូលរៀនតាមប្រព័ន្ធអ៊ីនធើណិត ដោយចូលទៅបំពេញឯកសារ តាមតំណភ្ជាប់៖
– ថ្នាក់បរិញ្ញាបត្រ ៖ http://icetiracgovkh.sv.mikecrm.com/rIh174V
តំណភ្ជាប់នឹងដាក់ឱ្យដំណើរការ បន្ទាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ
ខ. ឯកសារភ្ជាប់
សូមសិស្សានុសិស្ស ធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួននៅក្នុងតំណភ្ជាប់ខាងលើ ហើយឯកសារដែលផ្ញើត្រូវភ្ជាប់ក្នុងការចុះឈ្មោះ តែច្បាស់លាស់ ងាយស្រួលពិនិត្យ ព្រមទាំងបញ្ជាក់នូវឈ្មោះជាភាសាអង់គ្លេស បញ្ជាក់ពីប្រភេទ បណ្ណសម្គាល់ខ្លួន និងលេខបណ្ណសម្គាល់ខ្លួន លេខទូរសព្ទ និងអាសយដ្ឋានអ៊ីម៉ែល តម្រូវឱ្យដាក់បញ្ចូលក្នុងតំណភ្ជាប់រួមតែម្តង។ ឯកសារភ្ជាប់រួមមាន៖
• រូបភាពអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
• រូបភាពបិទកាតថ្មីផ្ទៃពណ៌ស ទំហំ 40x60mm និងទំហំផ្ទុក 20-100kb ព្រមទាំងកំណត់ឈ្មោះរូបភាពទៅតាមលេខបណ្ណសម្គាល់ខ្លួនខាងលើ។
• រូបភាព Screenshot ប្រតិបត្តិការបង់ថវិកាតាមប្រព័ន្ធធនាគារ (បង់ប្រាក់តាមក្រោយបាន)
• សញ្ញាបត្របញ្ជាក់កម្រិតវប្បធម៌ និងសញ្ញបត្រ ឬវិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាចិន
បញ្ជាក់៖ សិស្សានុសិស្សតម្រូវឱ្យធ្វើការបំពេញឯកសារជាមុន ទើបផ្ញើឯកសារភ្ជាប់ពាក់ព័ន្ធ។ ក្នុងករណីឯកសារមិនគ្រប់គ្រាន់ វិទ្យាស្ថាននឹងមិនទទួលពាក្យចុះឈ្មោះចូលរៀនឡើយ។
- សម្រាប់អ្នកមិនទាន់មានគ្រប់លក្ខខណ្ឌកម្រិតភាសាចិន សូមធ្វើការទាក់ទងមកកាន់វិទ្យាស្ថានផ្ទាល់
ឃ. វិធីក្នុងការបង់ថវិកា (បង់ប្រាក់ពេលក្រោយ)
ការបង់ថវិកានឹងប្រព្រឹត្តទៅតាមរយៈការធ្វើប្រតិបត្តិការផ្ទេរថវិកាតាមប្រព័ន្ធធនាគារ។ សិស្សានុសិស្ស តម្រូវឱ្យផ្ទេរថវិកាទៅគណនីធនាគារដែលបានកំណត់ រួចផ្ញើរូបភាព screenshot ប្រតិបត្តិការធនាគារ ទៅកាន់គណនី Telegram ដែលបានកំណត់។ សូមធ្វើប្រតិបត្តិការទៅគណនីធនាគារដូចខាងក្រោម៖
ឈ្មោះធនាគារ : ធនាគារ ABA
លេខគណនី : 003 643 735 (KHR) 003 643 737 (USD)
ឈ្មោះគណនី : ROYAL ACADEMY OF CAMBODIA
បញ្ជាក់៖ និស្សិតអាចធ្វើការបង់ថវិកាជាឆ្នាំសិក្សា ឬឆមាសតាមលទ្ធភាពជាក់ស្តែង។
សម្រាប់ព័ត៌មានលម្អិតបន្ថែម ៖
• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
• ទូរសព្ទ: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥
• សារអេឡិចត្រូនិក: iceti@rac.gov.kh
• តេលេក្រាមឆាណែល: https://t.me/ICETI_edu
• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu
• គេហទំព័រ: iceti.rac.gov.kh