ថ្ងៃ​ពុធ, ខែ​ឧសភា 1, 2024

សេចក្តីជូនដំណឹងស្តីពីការស្នើសុំដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២ ឆ្នាំសិក្សា២០២១-២០២២

វិទ្យាស្ថានបានបើកថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោសល្យភាសាចិន ព្រមទាំងទទួលបានការទទួលស្គាល់ និងគាំទ្រពីសំណាក់មហាជនជាច្រើន ពិសេសក្នុងចំណោមអ្នកសិក្សាភាសាចិន។ ក្នុងពេលបច្ចុប្បន្ន យើងឃើញថាតម្រូវការក្នុងការសិក្សាភាសាចិន ក៏ដូចជាតម្រូវអ្នកធនធានអ្នកចេះភាសាចិន នៅទូទាំងប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចបើកបន្ថែមនូវថ្នាក់ត្រៀមចូលរៀនបរិញ្ញាបត្រ ថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគរុកោសល្យភាសាចិន ក៏ដូចជាថ្នាក់ត្រៀមប្រឡង HSK ចាប់ពីកម្រិត៣ដល់ ៥ ដើម្បីបំពេញតម្រូវការដ៏ច្រើនលើសលប់ខាងលើ ក្នុងគោលដៅបន្តបង្កើនការបណ្តុះបណ្តាលធនធានអ្នកចេះភាសាចិនកម្រិតខ្ពស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានគឺជាគ្រឹះស្ថានសិក្សាភាសាចិនតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបានការសហការ និងគាំទ្រពីសំណាក់មជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំប្រទេសចិន។ លើសពីនេះទៅទៀត វិទ្យាស្ថានបានពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយនឹងសាកលវិទ្យាល័យ ល្បីៗ នៅប្រទេសចិនរួមមានសាកលវិទ្យាល័យគរុកោសល្យក្រុងប៉េកាំង សាកលវិទ្យាល័យគរុកោសល្យចិនខាងកើតនៃក្រុងស៊ាងហៃ សាកលវិទ្យាល័យគរុកោសល្យក្រុងធានជីង សាកលវិទ្យាល័យគរុកោសល្យក្រុងណានជីង សាកលវិទ្យាល័យហ្វ៊ូតាន់ក្រុងស៊ាងហៃ សាកលវិទ្យាល័យសេដ្ឋកិច្ចក្រុងប៉េកាំងជាដើម។ វិទ្យាស្ថានមានកម្មវិធីសិក្សាទំនើបរួមបញ្ចូលគ្នាខ្មែរ-ចិន មានគ្រូដែលមានជំនាញ មានគរុកោសល្យខ្ពស់ មានសៀវភៅសិក្សាថ្មី និងពេញនិយមនៅប្រទេសចិន។ លើសពីនេះទៅទៀត វិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍ជាច្រើនជូនសិស្ស- និស្សិត ដើម្បីមានបំណងទៅសិក្សានៅប្រទេសចិន។



អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន