ថ្ងៃ​សៅរ៍, ខែ​មេសា 27, 2024

ថ្ងៃទី១នៃសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រលង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

រាជធានីភ្នំពេញថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រលង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល ៧ថ្ងៃ និងមានសាកលវិទ្យាល័យល្បីនៅប្រទេសចំនួន២៧ចូលរួមធ្វើបទបង្ហាញ ដែលចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។ក្នុងកម្មវិធីសិក្ខាសាលាថ្ងៃទីមួយ (០១) នេះ មានអ្នកចូលរួមប្រមាណជាង ២៥៤នាក់ ក្នុងនោះផងដែរមានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួនបី ដូចជា៖១. សាកលវិទ្យាល័យជីលីន២. សាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង៣. សាកលវិទ្យាល័យភាសាបរទេសស៊ាងហៃបញ្ជាក់ផងដែរ សិក្ខាសាលានេះ នឹងបន្តធ្វើតាមប្រព័ន្ធអនឡាញ រយៈ (០៦) ប្រាំថ្ងៃទៀត សូមសិស្ស-និស្សិត សាធារណជនមានបំណងស្វែងយល់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន សូមចូលរួមតាមពេលវេលាដែលបានកំណត់។បញ្ជាក់ការចូលរួមនេះ ដោយសេរីសូមធ្វើការចូលរួមមុនរយៈពេល៣០នាទី។

សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖​Zoom ID: 754 414 3076​​ Password: 123456

———————————————————————–

សម្រាប់សិស្សនិស្សិតមានបំណងចង់សាកសួរព័ត៌មានស្តីពីការសិក្សា និងព័ត៌មានផ្សេង ឬក៏អាចតាមដានការផ្សាយរបស់វិទ្យាស្ថានបានតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការខាងក្រោម៖ សម្រាប់អាស័យដ្ឋានរបស់វិទ្យាស្ថាន ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ជិតនឹងអគារ F មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

———————————————————————–

លេខទូរសព្ទទំនាក់ទំនង: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥ Telegram

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន