ថ្ងៃ​សុក្រ, ខែ​មេសា 26, 2024

សេចក្តីជូនដំណឹងស្តីពី សិក្ខាសាលាផ្សព្វផ្សាយការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់គរុកោសល្យភាសាចិន ជំនាន់ទី២ ឆ្នាំសិក្សា២០២១-២០២២

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ មានកិត្តិយសសូមជម្រាបជូន សិស្ស-និស្សិត សាធារណជនទាំងអស់គ្នាឱ្យបានជ្រាបថា នៅវេលាម៉ោង៧ៈ០០នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វិទ្យាស្ថាន នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញស្តីពី “ការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ-ជាន់ខ្ពស់ ជំនាន់ទី២” ។ សិក្ខាសាលានឹងប្រព្រឹត្តទៅតាមកម្មវិធី (ZOOM MEETING) ដូចខាងក្រោម៖
ID MEETING : 754 414 3076 / PASSWORD : 123
ក្នុងនោះផងដែរវិទ្យាស្ថាននឹងធ្វើការបកស្រាយរាល់ចម្ងល់ និងបញ្ហានានា ជូនសិស្ស-និស្សិត និងសាធារណជន ដើម្បីងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងអាចចុះឈ្មោះចូលរៀនបានដោយជោគជ័យ។ សូមសិស្ស-និស្សិត និងសាធារណជន ចូលរួមចូលក្នុងកម្មវិធី ZOOM MEETING មុន ៣០នាទី។

បញ្ជាក់៖ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់សូមរក្សាសិទ្ធិក្នុងការកែប្រែ ប្រសិនបើមានករណីចាំបាច់។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥
អាសយដ្ឋាន៖ ក្នុងរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន