ថ្ងៃ​សុក្រ, ខែ​មេសា 19, 2024

វិទ្យាស្ថាន នឹងរៀបចំថ្នាក់រៀនពិសេសអនឡាញសិក្សាមួយថ្ងៃពេញ សម្រាប់និស្សិតមហាវិទ្យាល័យ ក្នុងកម្មវិធីបោះជំរុំរដូវក្តៅ ឆ្នាំ២០២១

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសិស្ស-និស្សិតទាំងអស់ដែលកំពុងសិក្សាភាសាចិន និងមានអាយុលើលពី១៨ឆ្នាំឱ្យបានជ្រាបថា វិទ្យាស្ថាននឹងរៀបចំថ្នាក់រៀនពិសេសអនឡាញសិក្សាមួយថ្ងៃពេញសម្រាប់និស្សិតមហាវិទ្យាល័យក្នុងកម្មវិធីបោះជំរុំរដូវក្តៅឆ្នាំ២០២១ នឹងចូលរៀនពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែតុលាឆ្នាំ២០២១ខាងមុខនេះ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីវប្បធម៌ចិន ជូនដល់សិស្សានុសិស្សកម្ពុជាបណ្តុះនូវគ្រាប់ពូជនៃមិត្តភាពកម្ពុជា-ចិន និងក្លាយជានិរសារក្នុងការទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌-អរិយធម៌នៃប្រជាជាតិទាំងពីរ។
– ឧបត្តម្ភដោយ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំប្រទេសចិន
– សហការរៀបចំដោយ៖ សាកលវិទ្យាល័យគរុកោសល្យចិនខាងកើត និងវិទ្យាស្ថានគរុកោសល្យភាសាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
វិទ្យាស្ថាននឹងធ្វើការចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឈប់ទទួលពាក្យត្រឹមចំនួន៥០នាក់។
សម្រាប់ការចុះឈ្មោះ តាមតំណភ្ជាប់ ឬក៏ QR CODE ខាងក្រោម ៖
http://icetiracgovkh.sv.mikecrm.com/mbRViry

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥
អាសយដ្ឋាន៖ ក្នុងរាជបណ្ឌិត្យសភាកម្ពុជា អគារវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន