RAC News

Subscribe to the RAC Daily and/or RAC Weekly newsletters.

information_new Image

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ឆិន ឆុង (CHEN Cong) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
information_new Image
បណ្ឌិត យង់ ពៅ៖ ដើម្បីធានាស្ថិរភាពនយោបាយនិងសង្គម ច្បាប់ត្រូវតែធានាឱ្យបាននូវយុត្តិធម៌សង្គម ហើយមនុស្សទាំងអស់ត្រូវទទួលបានសមធម៌នៅចំពោះមុខច្បាប់

ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក្រាបនិងផ្ដន្ទាទោសទៅតាមខ្លឹមសារច្បាប់ពាក់ព័ន្ធ ដែលមានចែងអំពីទោសទណ្ឌផ្សេងៗ។ ដូចគ្នានេះដែរ ការកំណត់ទោសទណ្ឌ គឺអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់តុលាការ នៅក្នុងសំណុំរឿងនីមួយៗ ប៉ុន្តែគេក៏ត្រូវពិនិត្យមើលនៅក្នុងទស្សនៈមហាជន ដែលវាយតម្លៃទៅលើដំណើរការស្វែងរកយុត្តិធម៌យ៉ាងដូចម្ដេចផងដរ។

information_new Image
ដំំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងគណៈប្រតិភូ នៅរាជបណ្ឌិត្យសភាកម្ពុជា

តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងសហការី៤រូប ដោយមានការសម្របសម្រួលពីលោក WANG Feng នាយកភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

information_new Image
ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ដែលបានអញ្ជើញមកស្វែងយល់អំពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

information_new Image
ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហការ រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖

ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន

ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។

លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម

ណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន​ ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរយពេលជាង៣ខែកន្លងទៅ ក្នុងគោលដៅចម្បង

information_new Image
ហេតុអ្វីបានជាអ្នកនយោបាយមួយចំនួន ក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន? ដោយ៖ លឹម សុវណ្ណារិទ្ធ

នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បី​មានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ពិសេស​ការគាំទ្រពីសំណាក់ប្រជាជនដែលជាប្រភពអំណាចនៅក្នុងសង្គមប្រជាធិបតេយ្យ ទៅ​តាម​បែប​ផែនច្បាប់ ឬនិន្នាការសង្គមនៃប្រទេសនីមួយៗ។

information_new Image
ការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកូរ៉េខាងត្បូង

សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយ និងសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៧។

information_new Image
ហេតុអ្វីកម្ពុជាត្រូវមានឯករាជ្យភាពខាងនយោបាយ នៅក្នុងវិស័យដឹកជញ្ជូន?

ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធសឹងតែមានអំណាចរបស់ខ្លួន ដែលដែនកំណត់នៃអំណាចនោះអាស្រ័យទៅលើលទ្ធភាពនៃការពង្រឹងឥទ្ធិពល និងឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានាលើពិភពលោក។

information_new Image
យុត្តិធម៌សង្គមនៅក្នុងដំណើរការប្រជាធិបតេយ្យ

យុត្តិធម៌សង្គម គឺជាចំណែកមួយមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះអត្ថន័យចម្បងនៅក្នុងគោលគំនិតទាំងពីរមានមូលដ្ឋាននៅលើសមភាព យុត្តិធម៌ និងសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។

information_new Image
កម្ពុជាជាផ្ទះ និងជាមាតុភូមិដែលយើងជាជនជាតិខ្មែរគ្រប់រូប ត្រូវជ្រោមជ្រែងនិងការពារ

ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុង​ចំណោម​ស្រទាប់​មហាជន ដោយក្រោយពីប្រធានរដ្ឋវៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៤

information_new Image
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី៖ «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី៖ «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» ដោយទទួលបានកិច្ចសហការរៀបចំនិងផ្ដល់មូលនិធិដោយ

information_new Image
បណ្ឌិតសភាចារ្យ សុខ ទូច៖ មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិលើកទី ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នៅព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា «មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ»

information_new Image
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកឧត្ដម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

information_new Image
ការផ្ដោតអាទិភាពលើឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេស បង្ហាញពីភាពជាអ្នកដឹកនាំដែលទទួលខុសត្រូវចំពោះជាតិនិងប្រជាជន

នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងតែប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញប្រជាប្រិយភាព និងដណ្ដើមយកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈវិធីសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយផ្សេងៗគ្នានៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយជួនកាលអ្នកនយោបាយបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែបុព្វហេតុអំណាចដឹកនាំរដ្ឋរបស់ខ្លួន ដែលហាក់បីដូចជាប្រាសចាកអំពីអត្ថន័យដើមនៃពាក្យ «នយោបាយ» ដែលជាវិទ្យាសាស្ត្រពាក់ព័ន្ធទៅដល់ភាពថ្កុំថ្កើងសម្បូណ៌សប្បាយ

information_new Image
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រខ្វាងស៊ី (Guangxi) និងជីនសានហាយ-ធិចគ្រុប (Jinshan Hi-Tech Group)

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀល ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រខ្វាងស៊ី (Guangxi) និងជីនសានហាយ-ធិចគ្រុប (Jinshan Hi-Tech Group) ដឹកនាំដោយលោក YANG Bin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីនសានហាយ-ធិចគ្រុប (Jinshan Hi-Tech Group)។

information_new Image
មូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន៖ ស្មារតីជាតិខ្មែរតែមួយ ដើម្បីកសាងនិងអភិវឌ្ឍសង្គមជាតិកម្ពុជា

ចាប់តាំងពីការចុះសិក្សាស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មានរយៈពេលជិត១០មកហើយ។

information_new Image
បណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ចែករំលែកចំណេះដឹង និងមាតិកាប្រកបដោយធាតុចូលដល់សង្គមជាតិឱ្យបានទូលំទូលាយ

រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបាន ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ពិសេសមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចូលរួមចែករំលែកចំណេះដឹង និងមាតិកាប្រកបដោយធាតុចូលទៅដល់សង្គមជាតិឱ្យបានទូលំទូលាយ ។

information_new Image
បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល

ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន តាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល។

information_new Image
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា"

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤៖ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា» ក្រោមពាក្យស្លោក "ការកាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន

information_new Image
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី « ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា កូរ៉េ ឡាវ និងវៀតណាម »

នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព KEI-RAC-LASES-VASS លើកទី១១ នៅក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

information_new Image
«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ផ្អែកទៅលើទិដ្ឋភាពស្មារតីឈាមជ័រនៃប្រជាជាតិខ្មែរតែមួយ

ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាអង្គកឋិនទានផ្ដួចផ្ដើមគំនិតដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានការចូលរួមដង្ហែរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

information_new Image
«យើងត្រូវបង្រៀនយុវជនខ្មែរ ឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ទើបរឹងមាំ»

មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។

information_new Image
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានកយការ (KOICA) ប្រចាំប្រទេសកម្ពុជា

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោក យ៉ុងវ៉ា ស៊ិន (Yonghwa Shin) អនុប្រធានកយការប្រចាំកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត។

information_new Image
«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ស្រឡាញ់ ស្នេហាវប្បធម៌ជាតិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាលើកតម្កើង រួមគ្នាគាំទ្រផង»

មួយរយៈនេះ ដោយសង្កេតឃើញសាធារណជន ជជែកគ្នាពីកូនក្រមុំ ខ្មែរពាក់ឈុតថៃក្នុងពិធីមង្គល ផ្អើលពេញបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ចោទជាសំណួរតើនោះមកពីមូលហេតុអ្វី? ឯកឧត្ដមអគ្គលេខាធិការបានសង្កត់ធ្ងន់ថា «ស្រឡាញ់ ស្នេហាវប្បធម៌ជាតិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាលើកតម្កើង រួមគ្នាគាំទ្រផង»។

information_new Image
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ជាជាងរំពឹងតែទៅលើប្រព័ន្ធអនុគ្រោះពន្ធតែមួយមុខ

ជុំវិញការចោទជាសំណួរអំពីលទ្ធភាពនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកឡើងវិញដល់កម្ពុជាត្រូវបានអស់សុពលភាពជាច្រើនឆ្នាំមកហើយ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោកដូណាល់ ត្រាំ ត្រូវបានលោកបណ្ឌិត យង់ ពៅ ថ្លែងអះអាងថា ថ្វីដ្បិតតែប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកនេះ ពិតជាមានគុណតម្លៃសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា ជាពិសេសវិស័យឧស្សាហកម្មដែលនាំចេញទៅសហរដ្ឋអាម៉េរិកពិតមែនក៏ដោយ ប៉ុន្តែកន្លងទៅនេះ ការនាំចេញផលិតផលទៅសហរដ្ឋអាម៉េរិកបានស្ថិតនៅ

information_new Image
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «អាករពិសេសលើថ្នាំជក់»

រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» ដែលបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុប ៣២០នាក់។ តាមរយៈវេទិកាទាំងពីរលើកកន្លងមក បានបង្ហាញថា ការទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់

information_new Image
បណ្ឌិត យង់ ពៅ៖ ទស្សនកិច្ចសម្ដេចតេជោនៅចិន គូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទីមួយក្រោយសម្ដេចក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយបានជួបជាមួយនឹងឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ព្រមទាំងជួបនឹងប្រធានគណកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា