កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទីមួយក្រោយសម្ដេចក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយបានជួបជាមួយនឹងឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ព្រមទាំងជួបនឹងប្រធានគណកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ មានការលើកឡើងជាច្រើននូវទស្សនៈដែលបានបង្កប់ចេតនានយោបាយមួយចំនួន ដូចជា ដំណើរទស្សនកិច្ចនេះធ្វើឡើងឆ្លើយតបនឹងបរិបទនៃការផ្លាស់ប្ដូរប្រធានាធិបតីសហរដ្ឋអាម៉េរិក ឬក៏ដោយសារសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុប ជំរុញឱ្យសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងតែអាវុធ (EBA) ជាដើម។ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភានៃព្រះរាជាណា