សេចក្តីជូនដំណឹងស្តីពីការប្រឡង HSK / HSKK (ប្រឡងផ្ទាល់) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ (វគ្គពិសេសសម្រាប់អ្នកស្នើសុំអាហារូបករណ៍ និងត្រៀមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ ជំនាញគរុកោសល្យភាសាចិន)
វិទ្យាស្ថាននឹងរៀបចំការប្រឡង HSK / HSKK (ប្រឡងផ្ទាល់) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណងបំពេញតម្រូវការរបស់អ្នកសិក្សាភាសាចិនបានកាន់តែច្រើន។
ចុះឈ្មោះចាប់ពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២៣ ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
១. លក្ខខណ្ឌក្នុងការចុះឈ្មោះ
សិស្ស និស្សិត ជនជាតិខ្មែរ ដែលជាអ្នកសិក្សាភាសាចិន សុទ្ធតែអាចចូលរួមចុះឈ្មោះចូលរួមប្រឡងបាន។ សម្រាប់បេក្ខជន ដែលមិនមែនជាជនជាតិខ្មែរនឹងមិនទទួលបានការបញ្ចុះតម្លៃពិសេសឡើយ។
២. កម្រិតប្រឡង (ដោយយោងតាមការផ្សាយជូនរបស់ Chinese Testing International Co Ltd,. ស្តីពីការប្រឡង HSK សម្រាប់ឆ្នាំ២០២២)
– HSK 4 + HSKK មធ្យម
– HSK 5 + HSKK ខ្ពស់
– HSKK មធ្យម
– HSKK ខ្ពស់
(សូមពិនិត្យព័ត៌មានលម្អិតក្នុងរូបភាពដែលភ្ជាប់ជូន)
៣. វិធីសាស្ត្រក្នុងការប្រឡង
បេក្ខជនត្រូវមកចូលរួមប្រឡងនៅទីតាំងដោយផ្ទាល់ ហើយទីតាំងប្រឡងគឺនៅរាជបណ្ឌិត្យសភាកម្ពុជា។ សម្រាប់ទីតាំងលម្អិត នឹងជូនដំណឹងបន្ទាប់ពីបេក្ខជនចុះឈ្មោះរួច។
៤. តម្លៃ និងតំណភ្ជាប់ចុះឈ្មោះ
(សូមពិនិត្យតម្លៃប្រឡងក្នុងតារាងដែលភ្ជាប់ជូន)
ក. តំណភ្ជាប់ក្នុងការចុះឈ្មោះ ៖
• HSK 4-5 : http://icetiedurac.sv.mikecrm.com/REVE4JI
** ប្រព័ន្ធចុះឈ្មោះនឹងដាក់ដំណើរការពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះតទៅ
សូមបញ្ជាក់សូមពិនិត្យមើលសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធស្តីពីនីតិវិធីក្នុងការចុះឈ្មោះមុននឹងចូលតំណភ្ជាប់ខាងលើ ។
For more information, please contact: 071 619 9328 (TELEGRAM) | 099 756 425 | 097 8233 575
Please Subscribe to our link to receive new information:
Website: https://www.iceti.rac.gov.kh/
Telegram Channel: https://t.me/ICETI_edu
TELEGRAM GROUP: https://t.me/iceticommunity
FACEBOOK: https://www.facebook.com/iceti.edu
GROUP FACEBOOK: https://www.facebook.com/groups/iceticommunity
E-MAIL: iceti@rac.gov.kh