ថ្ងៃ​សុក្រ, ខែ​មេសា 26, 2024

សេចក្តីជូនដំណឹងស្តីពីការប្រឡងតេស្តសមត្ថភាពភាសាចិន HSK 7-9 នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញជាលើកដំបូងនៅកម្ពុជា

សេចក្តីជូនដំណឹងស្តីពីការប្រឡងតេស្តសមត្ថភាពភាសាចិន HSK 7-9 នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញជាលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានគរុកោលស្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា

វិទ្យាស្ថាននឹងធ្វើការរៀបចំប្រឡង HSK 7-9 ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃជូនដំណឹងដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង១២ថ្ងៃត្រង់។ ក្នុងតម្លៃប្រឡងពិសេស ៧៦ដុល្លារ (សម្រាប់លើកក្រោយមិនមានតម្លៃពិសេសនេះទេ)។

១. លក្ខខណ្ឌក្នុងការចុះឈ្មោះ
បេក្ខជនត្រូវបំពេញលក្ខខណ្ឌក្នុងការប្រឡងរួមមាន៖ ទីតាំងប្រឡង ល្បឿនអ៊ីនធើណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ និងទូរសព្ទដៃ)។ សម្រាប់សិស្សដែលមិនមែនជាជនជាតិខ្មែរនឹងមិនទទួលបានការបញ្ចុះតម្លៃពិសេសឡើយ។
(សូមពិនិត្យព័ត៌មានលម្អិតក្នុងរូបភាពដែលភ្ជាប់ជូន)

២. វិធីសាស្ត្រក្នុងការប្រឡង
បេក្ខជនត្រូវប្រឡងតាមប្រព័ន្ធអ៊ីនធើណិត នៅតាមគេហដ្ឋានរៀងខ្លួន ដោយបំពេញនូវលក្ខខណ្ឌទីតាំងប្រឡង ល្បឿនអ៊ីនធើណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ) ទៅតាមឧបសម្ព័ន្ធទី១ ដូចបានជូនភ្ជាប់ជូន។

៣. តម្លៃ និងតំណភ្ជាប់ចុះឈ្មោះ
(សូមពិនិត្យតម្លៃប្រឡងក្នុងតារាងដែលភ្ជាប់ជូន) ចុះឈ្មោះចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
តំណភ្ជាប់ក្នុងការចុះឈ្មោះ ៖

HSK 7-9 : http://icetiedurac.sv.mikecrm.com/0UsrgyT

** ប្រព័ន្ធចុះឈ្មោះនឹងដាក់ដំណើរការពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នេះតទៅ
សូមបញ្ជាក់សូមពិនិត្យមើលសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធស្តីពីនីតិវិធីក្នុងការចុះឈ្មោះមុននឹងចូលតំណភ្ជាប់ខាងលើ ។

ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖
• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
• ទូរសព្ទ: 071 619 9328 | 099 756 425 | 097 8233 575
• សារអេឡិចត្រូនិក: iceti@rac.gov.kh
• តេលេក្រាមឆាណែល: https://t.me/ICETI_edu
• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu
• គេហទំព័រ: https://www.iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន