ថ្ងៃ​សុក្រ, ខែ​មេសា 26, 2024

ពិធីរំលឹកខួប អនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូត របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ចើញពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិន ព្រមទាំងតំណាងនិស្សិតជំនាញគរុកោសល្យភាសាចិន បានចូលរួមក្នុងពិធីរំលឹកខួប អនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូត របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ នៅក្នុងឱកាសនេះ ឯកឧត្តម WANG WENTIAN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានអនុសាសន៍ពោរពេញដោយមនោសញ្ជេតនា ដោយបានរម្លឹកអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងបានលើកសរសើរអំពីមិត្តភាពខ្មែរ-ចិន និងណែនាំសួនមិត្តភាពកម្ពុជា-ចិនដែលជានិម្មិតរូបនៃប្រវត្តិមិត្តភាពរវាងប្រទេសទាំងពីរទៅកាន់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីនេះ។ ក្នុងឱកាសនេះផងដែរ កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍ក្នុងនាមជាអ្នកតំណាងនៃយុវជនកម្ពុជា ដោយបានថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចការអប់រំភាសាចិនរបស់វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងបានបង្ហាញឆន្ទៈបន្តបំពេញកិច្ចការអប់រំភាសាចិនឱ្យអស់ពីកម្លាំងកាយចិត្ត និងបន្តធ្វើជាអ្នកពង្រឹងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះក៏ជាព្រះរាជហរទ័យរបស់ ព្រះបរមរតនកោដ្ឋ ផងដែរ។ ដើម្បីជាការរម្លឹកដល់ ព្រះបរមរតនកោដ្ឋ និស្សិតជំនាញគរុកោសល្យភាសាចិននៃវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់បានធ្វើការសម្តែងច្រៀងចម្រៀងដែលជាស្នាព្រះហស្ថរបស់ ព្រះបរមរតនកោដ្ឋ ក្រោមចំណងជើងថា «ស្រណោះប្រទេសចិន» និងទទួលបានការសរសើរពីគណៈគ្រប់គ្រងនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចបញ្ចប់នៃកម្មវិធីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថតរូបជាអនុស្សាវរីយ៍ជាមួយនឹងនិស្សិតមកពីវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា៕
 
2022年9月28日,受中国驻柬埔寨大使馆盛情邀请,柬埔寨皇家科学院国际中文教育学院院长苏碧娜女士、中国教育部中外语言交流合作中心国际中文教育专职教师赵雨率本土中文师范专业学生代表访问使馆并参加使馆举办的“纪念西哈努克太皇诞辰100周年开放日活动”。 活动期间,中国驻柬埔寨大使馆特命全权大使王文天大使发表了热情洋溢的讲话,他回顾了中柬友好交流的历史,高度赞扬了中柬友谊,并热情向来访嘉宾重点介绍了中柬友谊园等两国友谊的历史见证。 苏碧娜作为柬埔寨青年代表也发表了致辞,致辞中她由衷感谢了使馆一直以来对学院中文教育工作的鼎力支持,并表示将继承太皇陛下的遗志,认真做好中文教育工作,成为中柬友谊忠实的拥护者。为了纪念太皇陛下,国际中文教育学院本土师范专业本科生在活动现场以合唱的形式表演了太皇陛下创作的歌曲《怀念中国》,受到了使馆领导的一致赞扬。活动尾声,王文天大使亲切地与同学们合影留念。
 

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន