ថ្ងៃ​ពុធ, ខែ​មេសា 24, 2024

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២

នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ “សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២” ដែលរៀបចំឡើងក្រោមការឧបត្ថម្ភពីសំណាក់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន ហើយសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
លើសពីនេះទៅទៀត កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងលោកគ្រូ អ្នកគ្រូជាគ្រូបង្រៀនភាសាចិនក្នុងតំបន់សរុបចំនួន ២០៨នាក់។ យើងឃើញថាគ្រូបង្រៀនគឺជាកូនសោរដ៏សំខាន់ ក្នុងការជម្រុញការអភិវឌ្ឍការអប់រំភាសាចិនក្នុងប្រទេសកម្ពុជា ប៉ុន្តែបច្ចុប្បន្ន គ្រូបង្រៀនភាសាចិននៅកម្ពុជា បានកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនរួមមាន៖ ក្រុមការងារគ្រូបង្រៀនភាសាចិនមិននឹងនរ ចំនួនផ្គត់ផ្គង់មិនគ្រប់គ្រាន់ ចំណែកគ្រូបង្រៀនជនជាតិខ្មែរចំណេះដឹងនៅមានកម្រិត ជំនាញមិនទាន់គ្រប់គ្រាន់ ហើយមិនទាន់មានការឯកភាពទៅលើក្របខណ្ឌគុណវុឌ្ឍិគ្រូបង្រៀនភាសាចិនជាដើម។

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន