ថ្ងៃ​សុក្រ, ខែ​មេសា 19, 2024

សេចក្តីជូនដំណឹង ស្តីពី ការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ ជំនាញភាសាចិនពាណិជ្ជកម្ម ជំនាន់ទី៣ វគ្គទី១ ក្រុមទី១ ឆ្នាំសិក្សា២០២២-២០២៣

តើអ្នកកំពុងស្វែងរកការសិក្សាថ្នាក់បរិញ្ញាបត្រភាសាចិនពាណិជ្ជកម្ម ដែលមិនត្រូវការកម្រិតភាសាចិនដើម្បីចូលរៀនដែរឬទេ? ឆាប់ឡើងដើម្បីទទួលបានការបញ្ចុះតម្លៃ២៥% សម្រាប់ឆ្នាំទី១។

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា មានិត្តិយសសូមជម្រាបជូន សិស្ស-និស្សិត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា វិទ្យាស្ថាន នឹងធ្វើការបើកថ្នាក់បរិញ្ញាបត្រជំនាញ ភាសាចិនពាណិជ្ជកម្ម ជំនាន់ទី៣ វគ្គទី១ ឆ្នាំសិក្សា២០២២-២០២៣ ខាងមុខនេះ នឹងត្រូវចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹង នេះតទៅ ។

១. លក្ខខណ្ឌក្នុងការជ្រើសរើស និងតម្លៃសិក្សា៖

– ៤០០ ដុល្លារ/ឆ្នាំ (អាចបង់១ឆមាសម្តង បញ្ចុះតម្លៃ២៥% សម្រាប់ឆ្នាំទី១)

– ជានិស្សិតកម្ពុជា មានសញ្ជាតិខ្មែរ

– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

– ត្រូវមានកម្រិតភាសាចិន គួរសម (អ្នកមិនចេះក៏អាចរៀនបាន)

– មានកាយសម្បទាមាំមួន

២. រយៈពេលសិក្សា និងកាលបរិច្ឆេទចូលរៀន៖

– រយៈពេលសិក្សារយៈពេល ៤ (បួន) ឆ្នាំ

– កាលបរិច្ឆេទចូលរៀននៅខែកញ្ញា ឆ្នាំ២០២២

៣. កាលវិភាគសិក្សា៖

– ចន្ទ-សុក្រ វេនល្ងាច 6:00ល្ងាច – 8:30ល្ងាច

– សៅរ៍-អាទិត្យ ព្រឹក 8:00ព្រឹក – 11:00ព្រឹក និងរសៀល 2:00រសៀល – 5:00ល្ងាច

៤. នីតិវិធីក្នុងការចុះឈ្មោះ

សូមធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម ឬតាម Qr Code ខាងក្រោម៖

http://icetiracgovkh.sv.mikecrm.com/R70mewz

៥. សម្រាប់ព័ត៌មានបន្ថែម៖

ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ជិតនឹងអគារ F

មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

– ទូរសព្ទ: ០៧១ ៦១៩ ៩៣២៨ (តេលេក្រាម) / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន