ថ្ងៃ​ពុធ, ខែ​មេសា 24, 2024

សេចក្តីជូនដំណឹងស្តីពីការទទួលចុះឈ្មោះចូលរៀនវគ្គត្រៀមសម្រាប់ស្នើសុំ អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ “ភាសាចិន + សេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់

១. លក្ខខណ្ឌក្នុងការចុះឈ្មោះ

. និស្សិតដែលបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររួច ឬនឹងទទួលបានមុនខែកញ្ញា ឆ្នាំ២០២៣ ដែលមិនមែនជាសញ្ជាតិចិន (អាចជាសញ្ជាតិខ្មែរ ម៉ាឡេស៊ី វៀតណាម ថៃ -ល-)។

ខ. មានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ជំនាញ “ភាសាចិន+សេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ពាណិជ្ជកម្ម អន្តរជាតិ ព័ត៌មានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ -ល- នៅប្រទេសចិន។

គ. មានសមត្ថភាពសាចិន ជាមូលដ្ឋាន មានពិន្ទុ HSK4 ចាប់ពី 210 ឡើងទៅ។ ចំពោះនិស្សិតដែលពុំទាន់ដែលប្រឡង តម្រូវឱ្យប្រឡងជាមុន។

២. រយៈពេលសិក្សា

ចាប់ពី ខែកញ្ញា ឆ្នាំ២០២២ ដល់ ខែមិថុនា ឆ្នាំ២០២៣ សរុបចំនួន ១០ ខែ (ស្មើនឹង២ឆមាស)

វេនសិក្សា៖ ចន្ទ-សុក្រ ពេលយប់ ម៉ោង ៦ល្ងាច ដល់ ៨ល្ងាច

៣. គោលដៅនៃវគ្គបណ្តុះបណ្តាល

ពង្រឹងសមត្ថភាពភាសាចិនរបស់និស្សិត ដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន   ឱ្យដល់កម្រិត HSK5 បាន 210 ពិន្ទុ និង HSKK កម្រិតខ្ពស់បាន 60 ពិន្ទុ (មុនខែមិថុនា ឆ្នាំ២០២៣) ព្រមទាំងបង្កើនចំណេះដឹងក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងបរិបទភាគីចិន ដើម្បីបង្កើនឱកាសជោគជ័យក្នុងការទទួលបានអាហារូបករណ៍ និងបំពេញតាមលក្ខខណ្ឌក្នុងការស្នើសុំអាហារូបករណ៍។

៤. កម្មវិធីសក្សា

កម្មវិធីសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះបែងចែកជា២ផ្នែក គឺផ្នែកពង្រឹងសមត្ថភាពភាសាចិន និងផ្នែកបង្កើនចំណេះដឹង ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ឆមាសទី១ ផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពភាសាចិន ចំណែកឯឆមាសទី២ ផ្តោតសំខាន់ទៅលើការបង្កើនចំណេះដឹងឯកទេសក្នុង      វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ម៉ោងសិក្សាទាំងអស់នឹងបង្រៀនដោយគ្រូបញ្ជូនមកពីភាគីចិន។

៥. របៀបចុះឈ្មោះ

សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីបំពេញព័ត៌មានផ្ទាល់ខ្លួ​ន និងចុចបញ្ជូន រួចចូលទៅក្នុងក្រុម Telegram ជាការស្រេច។ ព័ត៌មានផ្ទាល់ខ្លួនដែលតម្រូវឱ្យផ្តល់រួមមាន ឈ្មោះជាអក្សរខ្មែរ ចិន និងអង់គ្លេស លេខលិខិតឆ្លងដែន (ឬអត្តសញ្ញាណបណ្ណ) លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល -ល-។

តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖ http://icetiedurac.sv.mikecrm.com/nTkHt1H

ផុតកំណត់ទទួលពាក្យត្រឹម៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

៦. តម្លៃសិក្សា និងរបៀបបង់ថវិកា

ក. តម្លៃសិក្សាគី 20 ដុល្លារអាមេរិក/ខែ សម្រាប់និស្សិតមួយរូប និងត្រូវបង់ជារៀងរាល់ខែ។

ខ. របៀបបង់ថវិកា៖ ផ្ទេរប្រាក់តាមគណនីធនាគារ

ឈ្មោះធនាគារ   ៖   ធនាគារ ABA

លេខគណនី      ៖   002 853 282

ឈ្មោះគណនី    ៖   VUTH SOPHAKNA

៧. ការបញ្ចប់វគ្គ និងការឧទ្ទេសនាមក្នុងការស្នើសុំអាហារូបករណ៍

និស្សិតដែលបញ្ចប់ការសិក្សាក្នុងវគ្គនេះ ហើយបានប្រឡងជាប់ នឹងទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សា ព្រមទាំងទទួលបានការឧទ្ទេសនាមក្នុងការស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ “ភាសាចិន+សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” របស់សាកលវិទ្យាល័យល្បីៗក្នុងប្រទេសចិនដូចជា Central University of Finance and Economics, Tianjin University -ល- និស្សិតដែលទទួលបានការជោគជ័យក្នុងការស្នើសុំ នឹងទទួលបានអាហារូបករណ៍សម្រាប់បន្តការសិក្សា។

ការផ្តល់ជូនក្នុងអាហារូបករណ៍រួមមាន៖ ការលើកលែងថ្លៃសិក្សា និងថ្លៃស្នាក់នៅទាំងស្រុង ព្រមទាំងប្រាក់ឧបត្ថម្ភចំនួន 3000 យាន់ចិន/នាក់/ខែ

៨. ទំនាក់ទំនងព័ត៌មាន

អ្នកគ្រូ ធីតា៖ 014 868 858 (តេលេក្រាម)

ឬក៏ សម្រាប់ព័ត៌មានលម្អិតបន្ថែម ៖

• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ

• ទូរសព្ទ: ០៧១ ៦១៩ ៩៣២៨ (តេលេក្រាម) / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥

• សារអេឡិចត្រូនិក: iceti@rac.gov.kh

• តេលេក្រាមឆាណែល: https://t.me/ICETI_edu

• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu

• គេហទំព័រ: iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន