ថ្ងៃ​ព្រហស្បតិ៍, ខែ​មីនា 28, 2024

សេចក្តីជូនដំណឹងស្តីអំពីការប្រកួតវីដេអូខ្លី Vlog សម្រាបនិស្សិតវ័យក្មេងចិន-ខ្មែរលើកទី១ ក្រោមប្រធានបទ “ជីវភាពក្នុងសាលកវិទ្យាល័យរបស់ខ្ញុំ”

សេចក្តីជូនដំណឹងស្តីអំពីការប្រកួតវីដេអូខ្លី Vlog សម្រាបនិស្សិតវ័យក្មេងចិន-ខ្មែរលើកទី១ ក្រោមប្រធានបទ “ជីវភាពក្នុងសាលកវិទ្យាល័យរបស់ខ្ញុំ” (រួមមានតែមិនកំណត់ត្រឹមតែជីវភាពប្រចាំថ្ងៃក្នុងសាកលវិទ្យាល័យ វិស្សមកាល ការធ្វើដំណើរទេសចរណ៍-ល-)

• និស្សិតដែលចូលរួមត្រូវបង្កើតជាក្រុមដែលមានសមាជិក 1-5 នាក់ និងជ្រើសតាំងម្នាក់ជាប្រធានក្រុម។

• ផលិតកម្មរបស់ក្រុមនិស្សិតខ្មែរដែលរៀនភាសាចិន (អាចជានិស្សិតដែលកំពុងរៀននៅក្នុងប្រទេសចិន)

• សមាជិកក្នុងក្រុមតែមួយអាចកំពុងស្ថិតនៅក្នុងប្រទេសផ្សេងគ្នា មកពីសាកលវិទ្យាល័យផ្សេង ឬរៀនជំនាញផ្សេងគ្នា តែត្រូវមានសមាសភាគជានិស្សិតសញ្ជាតិខ្មែរទាំងអស់។

• ក្រុមនីមួយៗតម្រូវឱ្យផ្ញើវីដេអូ MP4 រយៈពេល3-5 នាទី ដែលមានទំហំរូបភាព 1280*720 ជាវីដេអូផ្តេក សមាមាត្រ 16:9 មានទំហំហ្វាលយ៉ាងច្រើន 500M។ ត្រូវមានរូបភាពច្បាស់ល្អ រលូន ហើយមិនញ័រ។

• ការសន្ទនា អដ្ឋាធិបាយ និងសំឡេងសម្តីផ្សេងៗ ត្រូវប្រើប្រាស់ភាសាចិន។ សម្រាប់ subtitle អាចបន្ថែម ឬមិនមានក៏បាន។

• ខ្លឹមសារផលិតកម្មត្រូវរំលេចប្រធានបទឱ្យបានច្បាស់ មានតម្លៃវិជ្ជមានសម្រាប់សង្គម និងលើកទឹកចិត្តអ្នកទស្សនា មិនត្រូវមានការផ្សាយពាណិជ្ជកម្ម មិនថាជាការដាក់ watermark តំណភ្ជាប់ ឬ QR Code ឡើយ។

• ផលិតកម្មដែលចូលរួមប្រកួតត្រូវមិនមានប៉ះពាល់កម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។ ក្រុមការងាររៀបចំការប្រកួតនឹងទទួលបានកម្មសិទ្ធិបញ្ញាលើផលិតកម្មដែលបានចូលរួមប្រកួត។

• កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ យប់ ជាកំហិត។

https://mp.weixin.qq.com/s/6Be01NA_Kpe6Z99Nn-WbGQ?from=singlemessage&isappinstalled=0&scene=1&clicktime=1652532717&enterid=1652532717&forceh5=1

សម្រាប់ព័ត៌មានលម្អិតបន្ថែម ៖

• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

• ទូរសព្ទ: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥

• សារអេឡិចត្រូនិក: iceti@rac.gov.kh

• តេលេក្រាមឆាណែល: https://t.me/ICETI_edu

• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu

• គេហទំព័រ: iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន