ថ្ងៃ​ព្រហស្បតិ៍, ខែ​មីនា 28, 2024

សេចក្តីជូនដំណឹងស្តីពីការប្រឡង HSK / HSKK / BCT តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២

ដោយមើលឃើញ តម្រូវការច្រើនក្នុងការប្រឡង ដោយនេះ វិទ្យាស្ថាននឹងរៀបចំការប្រឡង HSK / HSKK / BCT តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងបំពេញតម្រូវការរបស់អ្នកសិក្សាភាសាចិនបានកាន់តែច្រើន។ ចុះឈ្មោះចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

១. លក្ខខណ្ឌក្នុងការចុះឈ្មោះ

បេក្ខជនត្រូវបំពេញលក្ខខណ្ឌក្នុងការប្រឡងរួមមាន៖ ទីតាំងប្រឡង ល្បឿនអ៊ីនធើណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ)។ សម្រាប់សិស្សដែលមិនមែនជាជនជាតិខ្មែរនឹងមិនទទួលបានការបញ្ចុះតម្លៃពិសេសឡើយ។

២. កម្រិតប្រឡង (ដោយយោងតាមការផ្សាយជូនរបស់ Chinese Testing International Co Ltd,. ស្តីពីការប្រឡងhsk សម្រាប់ឆ្នាំ២០២២)

– HSK 1

– HSK 2

– HSK 3 + HSKK ដំបូង

– HSK 4 + HSKK មធ្យម

– HSK 5 + HSKK ខ្ពស់

– HSK 6 + HSKK ខ្ពស់

– BCT (A)

– BCT (B)

– HSKK ដំបូង

– HSKK មធ្យម

– HSKK ខ្ពស់

(សូមពិនិត្យព័ត៌មានលម្អិតក្នុងរូបភាពដែលភ្ជាប់ជូន)

៣. វិធីសាស្ត្រក្នុងការប្រឡង

បេក្ខជនត្រូវប្រឡងតាមប្រព័ន្ធអ៊ីនធើណិត នៅតាមគេហដ្ឋានរៀងខ្លួន ដោយបំពេញនូវលក្ខខណ្ឌទីតាំងប្រឡង ល្បឿនអ៊ីនធើណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ) ទៅតាមឧបសម្ព័ន្ធទី១ ដូចបានជូនភ្ជាប់ជូន។

៤. តម្លៃ និងតំណភ្ជាប់ចុះឈ្មោះ

(សូមពិនិត្យតម្លៃប្រឡងក្នុងតារាងដែលភ្ជាប់ជូន) ចុះឈ្មោះចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

តំណភ្ជាប់ក្នុងការចុះឈ្មោះ ៖

• HSK : http://icetiracgovkh.sv.mikecrm.com/M8FjW16

• HSKK : http://icetiracgovkh.sv.mikecrm.com/QeXw0mQ

• BCT : http://icetiracgovkh.sv.mikecrm.com/HGlYhda

** ប្រព័ន្ធចុះឈ្មោះនឹងដាក់ដំណើរការពីថ្ងៃទី១៥នេះតទៅ

សូមបញ្ជាក់សូមពិនិត្យមើលសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធស្តីពីនីតិវិធីក្នុងការចុះឈ្មោះមុននឹងចូលតំណភ្ជាប់ខាងលើ ។

ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖

• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

• ទូរសព្ទ: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥

• សារអេឡិចត្រូនិក: iceti@rac.gov.kh

• តេលេក្រាមឆាណែល: https://t.me/ICETI_edu

• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu

• គេហទំព័រ: iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន