ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 25, 2024

សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជា ប្រចាំឆ្នាំ២០២១

អាហារូបករណ៍ ជំនាញ និងសាកលវិទ្យាល័យដែលអ្នកចង់បាននៅទីនេះ!

ចូលរួមសិក្ខាសាលានេះ អ្នកនឹងមានអាទិភាពក្នុងការឧទ្ទេសនាមអាហារូបករណ៍!

សាលាល្បី អាហារូបករណ៍ ជំនាញល្អៗ សម្រេចនូវក្តីសុបិនទៅសិក្សានៅប្រទេសចិន

វិទ្យាស្ថាននឹងរៀបចំសិក្ខាសាលាស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជា ប្រចាំឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ (រយៈពេល៧ថ្ងៃ) ក្នុងនេះផងដែរ នឹងមានខ្លឹមសារដូចជា៖

  • ការណែនាំស្តីពីស្ថានភាពសាកលវិទ្យាល័យនៅប្រទេសចិន
  • ការណែនាំស្តីពីប្រភេទអាហារូបករណ៍នានា
  • ការណែនាំស្តីពីនីតិវិធីក្នុងការស្នើសុំអាហារូបករណ៍
  • ការណែនាំលម្អិតស្តីពីបែបបទក្នុងការស្នើសុំអាហារូបករណ៍
  • ការប្រឹក្សាផ្ទាល់ជាមួយគ្រូមកពីសាកលវិទ្យាល័យនានា

ដែលមានសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ចូលរួមធ្វើបទបង្ហាញចំនួន២៧សាកលវិទ្យាល័យ។

– ឧបត្ថម្ភដោយ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការភាសា នៃក្រសួងអប់រំប្រទេសចិន

– សហការរៀបចំដោយ៖ ក្រុមហ៊ុន Chinese Test International Co., Ltd និង វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា

កម្មវិធីនេះ និងធ្វើតាមប្រព័ន្ធអនឡាញ (Zoom Meeting) ដូចខាងក្រោម៖

Zoom Meeting ID:754 414 3076 Password:123456

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន