ថ្ងៃ​សុក្រ, ខែ​មេសា 19, 2024

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញបកប្រែភាសាខ្មែរ-ចិន នៅវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់មានកិត្តិយសជម្រាបជូនសិស្សានុសិស្ស សាធារណជនទាំងអស់មេត្តាជ្រាបថា វិទ្យាស្ថាននឹងបើកថ្នាក់បរិញ្ញាបត្រ ជំនាញបកប្រែភាសាខ្មែរ-ចិន ក្នុងគោលបំណងបណ្តុះបណ្តាលធនធានអ្នកចេះភាសាខ្មែរ ចិន កម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការធនធានមនុស្សគ្រប់វិស័យ ក្នុងការអនុវត្តគម្រោងនានា ស្របតាមគោលនយោបាយ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” នៅកម្ពុជា។

១. លក្ខខណ្ឌក្នុងការជ្រើសរើស និងតម្លៃសិក្សា

– ៧៥០ ដុល្លារ/ឆ្នាំ អាចបង់១ឆមាសម្តង

– ជានិស្សិតកម្ពុជា មានសញ្ជាតិខ្មែរ (ចំនួន៥០នាក់)

– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

– មានកម្រិតភាសាចិនចាប់ពី HSK3 ពិន្ទុ១៨០ ឡើងទៅ។ បេក្ខជនដែលមានព្រឹត្តបត្រពិន្ទុ នឹងទទួលបានអាទិភាពក្នុងការជ្រើសរើសមុន ចំណែកបេក្ខជនដែលមិនទាន់មានព្រឹត្តបត្រពិន្ទុ តម្រូវឆ្លងកាត់ ការប្រឡងសាកល្បងសមត្ថភាពជាមួយវិទ្យាស្ថានជាមុន

– មានកាយសម្បទាមាំមួន

– បេក្ខជនដែលមានបទពិសោធក្នុងការងារបកប្រែ នឹងទទួលបានអាទិភាពក្នុងការជ្រើសរើស

២. រយៈពេលសិក្សា និងកាលបរិច្ឆេទចូលរៀន

– រយៈពេលសិក្សារយៈពេល ៤ (បួន) ឆ្នាំ

– កាលបរិច្ឆេទចូលរៀននៅខែកុម្ភៈ ឆ្នាំ២០២២

៣. កាលវិភាគសិក្សា

– ចន្ទ-ព្រហស្បតិ៍ វេនព្រឹក 8:00ព្រឹក – 11:00ព្រឹក

– ចន្ទ-ព្រហស្បតិ៍ វេនរសៀល 2:00រសៀល – 5:00ល្ងាច

– ចន្ទ-សុក្រ វេនល្ងាច 6:00ល្ងាច – 8:30ល្ងាច (សម្រាប់ថ្ងៃសុក្រ 6:00ល្ងាច – 8:00ល្ងាច)

៤. នីតិវិធីក្នុងការបណ្តុះបណ្តាល

– បណ្តុះបណ្តាលនៅកម្ពុជារយៈពេល ៤ (បួន) ឆ្នាំពេញ

– ទទួលលបានឱកាសការងារពីសំណាក់សហគ្រាស ដែលជាដៃគូរបស់រាជបណ្ឌិត្យសភាកម្ពុជា

៥. នីតិវិធីក្នុងការចុះឈ្មោះចុះឈ្មោះតាមតំណភ្ជាប់ ឬស្គេន Qr Code ៖
http://icetiracgovkh.sv.mikecrm.com/y9MRC6a

qr code សម្រាប់ចុះឈ្មោះចូលរៀន

ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖

• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ជិតនឹងអគារ F មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

• ទូរសព្ទ: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥

• សារអេឡិចត្រូនិក: iceti@rac.gov.kh

• តេលេក្រាមឆាណែល: https://t.me/ICETI_edu

• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu

• គេហទំព័រ: iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន