ថ្ងៃ​សៅរ៍, ខែ​មេសា 20, 2024

សិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី “វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់សម្រាប់យុវជនកម្ពុជា ឆ្នាំ២០២១”

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ មានកិត្តិយសសូមជម្រាបជូន សិស្ស-និស្សិត សាធារណជនទាំងអស់គ្នាឱ្យបានជ្រាបថា នៅវេលាម៉ោង៨ៈ៥០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថាន នឹងរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី “វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់សម្រាប់យុវជនកម្ពុជា ឆ្នាំ២០២១” ដែលរៀបចំដោយ មជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន រាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមន៍សម្ព័ន្ធខ្មែរ-ចិនប្រចាំកម្ពុជា នឹងប្រព្រឹត្តទៅតាមកម្មវិធី (ZOOM MEETING) ដូចខាងក្រោម៖ ** ID MEETING : 754 414 3076 / PASSWORD : 123456

សូមសិស្ស-និស្សិត និងសាធារណជន ចូលរួមចូលក្នុងកម្មវិធី ZOOM MEETING មុន ៣០នាទី។

* បញ្ជាក់៖ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់សូមរក្សាសិទ្ធិក្នុងការកែប្រែ ប្រសិនបើមានករណីចាំបាច់។

សម្រាប់ព័ត៌មានលម្អិត

សូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥

អាសយដ្ឋាន៖ ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន