ថ្ងៃ​សុក្រ, ខែ​មេសា 19, 2024

សេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលសម្រាប់ត្រៀមប្រឡង HSK នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

វិទ្យាស្ថាននឹងរៀបចំវគ្គបណ្តុះបណ្តាល HSK តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ត្រៀមប្រឡង HSK នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
១. កាលវិភាគ និងវគ្គសិក្សា៖

HSK4 សិក្សាវេនៈ សុក្រ-សៅរ៍ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង ៧:០០ល្ងាច-៩:០០ល្ងាច តម្លៃសិក្សា ២២$

HSK5 សិក្សាវេនៈ អាទិត្យ-ចន្ទ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែកញ្ញា វេលាម៉ោង ៧:០០ល្ងាច-៩:០០ល្ងាច តម្លៃសិក្សា ២៧$

២. វិធីក្នុងការចុះឈ្មោះ
ដើម្បីចុះឈ្មោះចូលរៀន សិស្ស-និស្សិតត្រូវផ្ញើរូបភាព Screenshot ប្រតិបត្តិការបង់ថរិកាតាមប្រព័ន្ធធនាគារ ព្រមទាំងបញ្ជាក់អំពី *Remark ឈ្មោះជាភាសាអង់គ្លេស (ឈ្មោះពេញ) និងកម្រិតប្រឡង ដែលខ្លួនមានបំណងចូលរៀនត្រៀមប្រឡង ទៅក្នុងគណនី Telegram (0716199328 / វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់) ។
បញ្ជាក់និស្សិតថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងសិស្សវគ្គថ្នាក់ត្រៀមចូលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់នៃ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អាចចូលរួមសិក្សាដោយឥតគិតថ្លៃ។

៣. វិធីក្នុងការបង់ថវិកា
ការបង់ថវិកានឹងប្រព្រឹត្តទៅតាមរយៈការធ្វើប្រតិបត្តិការផ្ទេរថវិកាតាមប្រព័ន្ធធនាគារ។ សិស្ស-និស្សិតតម្រូវឱ្យផ្ទេរថវិការទៅគណនីធនាគារ ដែលបានកំណត់ រួចផ្ញើរូបភាព Screenshot ប្រតិបត្តិការធនាគារ ទៅកាន់គណនី Telegram (0716199328 / វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់)។ សូមធ្វើការប្រតិបត្តិការទៅគណនីធនាគារដូចខាងក្រោម៖

ឈ្មោះធនាគារ ៖ ធនាគារ ABA
លេខគណនី ៖ 002853282
ឈ្មោះគណនី ៖ VUTH SOPHAKNA

៤. នីតិវិធីចុះឈ្មោះ

HSK4 : http://icetiracgovkh.sv.mikecrm.com/JaCdyOU

HSK5: http://icetiracgovkh.sv.mikecrm.com/hPScwED

** ចំពោះសិស្សវិទ្យាស្ថាន សូមទាក់ទងវិទ្យាស្ថានតាម Telegram ដើម្បីចុះឈ្មោះចូលរៀនថ្នាក់ត្រៀម ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥
អាសយដ្ឋាន៖ ក្នុងរាជបណ្ឌិត្យសភាកម្ពុជា អគារវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន