ថ្ងៃ​សុក្រ, ខែ​មីនា 29, 2024

សេចក្តីជូនដំណឹងស្តីពីការប្រឡង HSK HSKK BCT នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

វិទ្យាស្ថាននឹងរៀបចំការប្រឡង HSK HSKK BCT តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងបំពេញតម្រូវការរបស់អ្នកសិក្សាភាសាចិនបានកាន់តែច្រើន។

១. លក្ខខណ្ឌក្នុងការចុះឈ្មោះ
បេក្ខជនត្រូវបំពេញលក្ខខណ្ឌក្នុងការប្រឡងរួមមាន៖ ទីតាំងប្រឡង ល្បឿនអ៊ីនធើណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ)។ សម្រាប់សិស្សដែលមិនមែនជាជនជាតិខ្មែរនឹងមិនទទួលបានការបញ្ចុះតម្លៃពិសេសឡើយ។
២. កាលបរិច្ឆេទចុះឈ្មោះ
កាលបរិច្ឆេទចុះឈ្មោះប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ ថ្ងៃត្រង់។ សូមបញ្ជាក់ វិទ្យាស្ថាននឹងមិនទទួលពាក្យក្រោយកាលបរិច្ឆេទនេះឡើយ។ សម័យប្រឡងថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។

៣. វិធីសាស្ត្រក្នុងការប្រឡង
បេក្ខជនត្រូវប្រឡងតាមប្រព័ន្ធអ៊ីនធើណិត នៅតាមគេហដ្ឋានរៀងខ្លួន ដោយបំពេញនូវលក្ខខណ្ឌទីតាំងប្រឡង ល្បឿនអ៊ីនធើណិត និងឧបករណ៍សម្រាប់ប្រឡង (កុំព្យូទ័រ) ទៅតាមឧបសម្ព័ន្ធទី១ ដូចបានជូនភ្ជាប់។

តំណភ្ជាប់ក្នុងការចុះឈ្មោះ ៖

• HSK: http://icetiracgovkh.sv.mikecrm.com/qvVz8Oc

• HSKK: http://icetiracgovkh.sv.mikecrm.com/PzNZgFZ

• BCT: http://icetiracgovkh.sv.mikecrm.com/bB3PQRS

សូមបញ្ជាក់សូមពិនិត្យមើលសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធស្តីពីនីតិវិធីក្នុងការចុះឈ្មោះមុននឹងចូលតំណភ្ជាប់ខាងលើ ។

ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖

• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
• ទូរសព្ទ: ០៧១ ៦១៩ ៩៣២៨ / ០៩៩ ៧៥៦ ៤២៥ / ០៩៧ ៨២៣៣ ៥៧៥
• សារអេឡិចត្រូនិក: iceti@rac.gov.kh
• តេលេក្រាមឆាណែល: https://t.me/ICETI_edu
• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu
• គេហទំព័រ: iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន