ថ្ងៃ​សុក្រ, ខែ​មេសា 26, 2024

ថ្ងៃទី៤ នៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍សិក្សានៅប្រទេសចិន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

រាជធានីភ្នំពេញថ្ងៃពុធ ១៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយអាហារូបរណ៍ ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិនតាមរយៈតេស្តសមត្ថភាពភាសាចិន (ប្រទេសកម្ពុជា) ប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល ៦ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងកម្មវិធីសិក្ខាសាលាថ្ងៃទីបួន (០៤) នេះ មានអ្នកចូលរួមប្រមាណជាង ២២០នាក់ ក្នុងនោះផងដែរ មានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួនបី ដូចជា៖

១. Huazhong University of Science and Technology

២. Capital Normal University

៣. Harbin Engineering University

បញ្ជាក់ផងដែរ សិក្ខាសាលានេះ នឹងបន្តធ្វើតាមប្រព័ន្ធអនឡាញ រយៈពីរថ្ងៃទៀត សូមសិស្ស-និស្សិត សាធារណជនមានបំណងស្វែងយល់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន សូមចូលរួមតាមពេលវេលាដែលបានកំណត់។

បញ្ជាក់ការចូលរួមនេះ ដោយសេរី សូមធ្វើការចូលរួមមុនរយៈពេល៣០នាទី។

សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖

Meeting ID: 754 414 3076

Password: 123

សម្រាប់ព័ត៌លម្អិត សូមសិស្ស-និស្សិត និងសាធារណជនទាំងអស់ សូមធ្វើការទាក់ទង៖

ទូរសព្ទលេខៈ ០៧១ ៦១៩ ៩៣២៨

សារអេឡិចត្រូនិកៈ iceti@rac.gov.kh

ហ៊្វេសបុកផេកៈ https://www.facebook.com/iceti.edu គេហទំព័រៈ iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន