ថ្ងៃ​ពុធ, ខែ​មេសា 24, 2024

ថ្ងៃទីបី (៣) នៃសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអាហារូបករណ៍សិក្សានៅប្រទេសចិន ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

រាជធានីភ្នំពេញថ្ងៃពុធ ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយអាហារូបរណ៍ ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិនតាមរយៈតេស្តសមត្ថភាពភាសាចិន (ប្រទេសកម្ពុជា) ប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល ៦ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងកម្មវិធីសិក្ខាសាលាថ្ងៃទីបី (០៣) នេះ មានអ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងនោះផងដែរ មានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួនបី ដូចជា៖

១. Xi’an International Studies University

២. Beijing Normal University

៣. University of Electronic Science and Technology of China

បញ្ជាក់ផងដែរ សិក្ខាសាលានេះ នឹងបន្តធ្វើតាមប្រព័ន្ធអនឡាញ រយៈបីថ្ងៃទៀត សូមសិស្ស-និស្សិត សាធារណជនមានបំណងស្វែងយល់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន សូមចូលរួមតាមពេលវេលាដែលបានកំណត់។

បញ្ជាក់ការចូលរួមនេះ ដោយសេរី សូមធ្វើការចូលរួមមុនរយៈពេល៣០នាទី។

សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖

Meeting ID: 754 414 3076

Password: 123

រៀបចំដោយ៖ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា

ឧបត្ថម្ភដោយ៖ ក្រុមហ៊ុន Chinese Testing International (Beijing) Co.,Ltd

សម្រាប់ព័ត៌លម្អិត សូមសិស្ស-និស្សិត និងសាធារណជនទាំងអស់ សូមធ្វើការទាក់ទង៖

ទូរសព្ទលេខៈ ០៧១ ៦១៩ ៩៣២៨

សារអេឡិចត្រូនិកៈ iceti@rac.gov.kh

ហ៊្វេសបុកផេកៈ https://www.facebook.com/iceti.edu

គេហទំព័រៈ iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន