រាជធានីភ្នំពេញថ្ងៃអង្គារ ១៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយអាហារូបរណ៍ ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិនតាមរយៈតេស្តសមត្ថភាពភាសាចិន (ប្រទេសកម្ពុជា) ប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល ៦ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។
ក្នុងកម្មវិធីសិក្ខាសាលាថ្ងៃទីពីរ (០២) នេះ មានអ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងនោះផងដែរ មានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួនបី ដូចជា៖
១. Beijing Institute of Technology
២. Nanjing University
៣. Shanghai International Studies University
បញ្ជាក់ផងដែរ សិក្ខាសាលានេះ នឹងបន្តធ្វើតាមប្រព័ន្ធអនឡាញ រយៈបួនថ្ងៃទៀត សូមសិស្ស-និស្សិត សាធារណជនមានបំណងស្វែងយល់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន សូមចូលរួមតាមពេលវេលាដែលបានកំណត់។
បញ្ជាក់ការចូលរួមនេះ ដោយសេរី សូមធ្វើការចូលរួមមុនរយៈពេល៣០នាទី។
សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖
Meeting ID: 754 414 3076 Password: 123
រៀបចំដោយ៖ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
ឧបត្ថម្ភដោយ៖ ក្រុមហ៊ុន Chinese Testing International (Beijing) Co.,Ltd
សម្រាប់ព័ត៌លម្អិត សូមសិស្ស-និស្សិត និងសាធារណជនទាំងអស់ សូមធ្វើការទាក់ទង៖
ទូរសព្ទលេខៈ ០៧១ ៦១៩ ៩៣២៨
សារអេឡិចត្រូនិកៈ iceti@rac.gov.kh
ហ៊្វេសបុកផេកៈ https://www.facebook.com/iceti.edu គេហទំព័រៈ iceti.rac.gov.kh