ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 18, 2024

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍សិក្សានៅប្រទេសចិន តាមការប្រឡងតេស្តសមត្ថភាពភាសាចិន (នៅកម្ពុជា)

រាជធានីភ្នំពេញថ្ងៃចន្ទ ១២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយអាហារូបរណ៍ ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិនតាមរយៈតេស្តសមត្ថភាពភាសាចិន (ប្រទេសកម្ពុជា) ប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល ៦ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងកម្មវិធីសិក្ខាសាលាថ្ងៃទីមួយ (០១) នេះ មានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ក្នុងនោះផងដែរ មានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យចំនួនបី ដូចជា៖

១. Tsinghua University (BA)

២. University of Science and Technology Beijing

៣. Lanzhou University

សិក្ខាសាលានេះ នឹងបន្តធ្វើតាមប្រព័ន្ធអនឡាញ រយៈប្រាំថ្ងៃទៀត សូមសិស្ស-និស្សិត សាធារណជនមានបំណងស្វែងយល់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន សូមចូលរួមតាមពេលវេលាដែលបានកំណត់ បញ្ជាក់ការចូលរួមនេះ ដោយសេរី សូមធ្វើការចូលមុនរយៈពេល៣០នាទី។

សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖

Meeting ID: 754 414 3076

Password: 123

រៀបចំដោយ៖ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា

ឧបត្ថម្ភដោយ៖ ក្រុមហ៊ុន Chinese Testing International (Beijing) Co.,Ltd

✅ ចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត

(https://drive.google.com/…/1dm7jy5al6NpLL03SjO8…/view…)

សម្រាប់ព័ត៌លម្អិត សូមសិស្ស-និស្សិត និងសាធារណជនទាំងអស់ សូមធ្វើការទាក់ទង៖

ទូរសព្ទលេខៈ ០៧១ ៦១៩ ៩៣២៨

សារអេឡិចត្រូនិកៈ iceti@rac.gov.kh

ហ៊្វេសបុកផេកៈ https://www.facebook.com/iceti.edu

គេហទំព័រៈ iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន