ថ្ងៃ​សុក្រ, ខែ​មីនា 29, 2024

សេចក្តីជូនដំណឹង សិក្ខាលាសាផ្សព្វផ្សាយស្តីពី អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ ប្រទេសចិនតាមរយៈតេស្តសមត្ថភាពភាសាចិន (ប្រទេសកម្ពុជា)

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសិស្ស-និស្សិត និងសាធារណជនទាំងអស់ ដែលមានបំណងស្នើសុំអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យនៅប្រទេសចិន ទៅលើមុខជំនាញនានា ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពី អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិនតាមរយៈតេស្តសមត្ថភាពភាសាចិន (ប្រទេសកម្ពុជា) ប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ នាថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២១ កាលបរិច្ឆេទ និងម៉ោងសិក្ខាសាលាមានភ្ជាប់ជូនក្នុងរបៀបវិរៈនៃសេចក្តីជូនដំណឹងខាងក្រោម។

សិក្ខាសាលានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom Meeting ដែលមានអាសយដ្ឋានដូចខាងក្រោម៖

Meeting ID: 754 414 3076
Password: 123

រៀបចំដោយ៖ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
ឧបត្ថម្ភដោយ៖ ក្រុមហ៊ុន Chinese Testing International (Beijing) Co.,Ltd

បញ្ជាក់សិក្ខាសាលានេះ អ្នកចូលរួមមានកំណត់។ អាស្រ័យហេតុនេះសូមសិស្ស-និស្សិត និងសាធារណជន ដែលចាប់អារម្មណ៍ សូមចូលរួមមុនរយៈពេល២០នាទី ។ ក្នុងករណីលើសពីចំនួនកំណត់ ក្នុងមួយក្រុម នឹងមិនអនុញ្ញាតឱ្យចូលរួមទៀតនោះទេ។
វិទ្យាស្ថានមានសិទ្ធិក្នុងការកែសម្រួលកម្មវិធីក្នុងករណីចាំបាច់

សម្រាប់ព័ត៌លម្អិត សូមសិស្ស-និស្សិត និងសាធារណជនទាំងអស់ សូមធ្វើការទាក់ទង៖
ទូរសព្ទលេខៈ ០៧១ ៦១៩ ៩៣២៨
សារអេឡិចត្រូនិកៈ iceti@rac.gov.kh
ហ៊្វេសបុកផេកៈ https://www.facebook.com/iceti.edu
គេហទំព័រៈ iceti.rac.gov.kh

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន